ព្រះត្រៃបិដក ភាគ ៩៦

 [១៦៧] វិបាក​ធម្ម​ធម៌​ក្តី នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌​ក្តី ជា​បច្ច័យ នៃ​វិបាក​ធម្ម​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជា​តៈ និង​បុរេ​ជាតៈ។ សហជា​តៈ គឺ​វិបាក​ធម្ម​ធម្មក្ខន្ធ១ក្តី វត្ថុ​ក្តី (ជា​បច្ច័យ) នៃ​ខន្ធ៣។ វិបាក​ធម្ម​ធម៌​ក្តី នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌​ក្តី ជា​បច្ច័យ នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជា​តៈ បច្ឆា​ជាតៈ អាហារ និង​ឥន្រ្ទិយ។ សហជា​តៈ គឺ​ពួក​វិបាក​ធម្ម​ធម្មក្ខន្ធ​ក្តី ពួក​មហាភូត​ក្តី (ជា​បច្ច័យ) នៃ​ពួក​ចិត្តសមុដ្ឋាន​រូប។ ឯបច្ឆា​ជាតៈ គឺ​ពួក​វិបាក​ធម្ម​ធម្មក្ខន្ធ​ក្តី កព​ឡិង្កា​រា​ហារ​ក្តី ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាតៈ គឺ​ពួក​វិបាក​ធម្ម​ធម្មក្ខន្ធ​ក្តី រូប​ជីវិតិន្រ្ទិយ​ក្តី (ជា​បច្ច័យ) នៃ​ពួក​កដ​ត្តា​រូប។ វិបាក​ធម៌ គឺ​នត្ថិ​ប្ប​ច្ច័​យ និង​វិ​គត​ប្ប​ច្ច័​យ ប្រហែលគ្នា​នឹង​អនន្តរ​ប្ប​ច្ច័​យ អវិ​គត​ប្ប​ច្ច័​យ ប្រហែលគ្នា​នឹង​អត្ថិ​ប្ប​ច្ច័​យ។
 [១៦៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១០ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ១១ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 637828505221130061
ទៅកាន់ទំព័រ៖