ព្រះត្រៃបិដក ភាគ ៩៦
[២៣] វិបាកធម៌ អាស្រ័យវិបាកធម៌ ទើបកើតទ្បើង ព្រោះកម្មប្បច្ច័យ។ សេចក្តីបំប្រួញ។ ព្រោះវិបាកប្បច្ច័យ មានវារៈ៣។
[២៤] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះវិបាកប្បច្ច័យ គឺមហាភូត៣ អាស្រ័យមហាភូត១ ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងទ្បាយ។ វិបាកធម៌ អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះវិបាកប្បច្ច័យ គឺវិបាកក្ខន្ធទាំងទ្បាយ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ វិបាកធម៌ក្តី ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះវិបាកប្បច្ច័យ គឺវិបាកក្ខន្ធទាំងទ្បាយ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យមហាភូតទាំងទ្បាយ។
[២៥] វិបាកធម៌ អាស្រ័យវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះវិបាកប្បច្ច័យ។បេ។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះវិបាកប្បច្ច័យ។បេ។ វិបាកធម៌ក្តី ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី ទើបកើតឡើង ព្រោះវិបាកប្បច្ច័យ។
ID: 637828474726324960
ទៅកាន់ទំព័រ៖