ព្រះត្រៃបិដក ភាគ ៩៦
វិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ផង នៃនេវវិបាកនវិបាកធម្មធម៌ផង ដោយសហជាតប្បច្ច័យ។
[១៧២] នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយអារម្មណប្បច្ច័យ ... ជាបច្ច័យ ដោយសហជាតប្បច្ច័យ ... ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ... ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ … ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ... ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយអារម្មណប្បច្ច័យ ... ជាបច្ច័យ ដោយសហជាតប្បច្ច័យ ... ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ... ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ ដោយអារម្មណប្បច្ច័យ ... ជាបច្ច័យ ដោយឧបនិស្សយបច្ច័យ ... ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។
[១៧៣] វិបាកធម៌ក្តី នេវវិបាកនវិបាកធម្មធម៌ក្តី (ជាបច្ច័យ) នៃវិបាកធម៌ បានដល់សហជាតៈ និងបុរេជាតៈ។
ID: 637828506009172221
ទៅកាន់ទំព័រ៖