ព្រះត្រៃបិដក ភាគ ៩៦
ឧបាទិន្នត្តិកៈ
បដិច្ចវារៈ
[១៨១] ឧបាទិន្នុបាទានិយធម៌ (ធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហា ជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន) អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធ១ ខន្ធ២ អាស្រ័យខន្ធ២ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបក្តី អាស្រ័យខន្ធ២ វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ មហាភូត៣ អាស្រ័យមហាភូត១ ដែលជាឧបាទិន្នុបាទានិយៈ មហាភូត២ អាស្រ័យមហាភូត២ កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។ អនុបាទិន្នុបាទានិយធម៌ (ធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនបានកាន់យកហើយ តែជាប្រយោជន៌ដល់ឧបាទាន) អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ។ ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធ១ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២។
ID: 637828507260159623
ទៅកាន់ទំព័រ៖