ព្រះត្រៃបិដក ភាគ ៩៦

 [១៨២] អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ អាស្រ័យ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​អនុ​បា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ១ ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ២ មហាភូត៣ អាស្រ័យ​មហាភូត១ ដែល​ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និយៈ ចិត្តសមុដ្ឋាន​រូប ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ។
 [១៨៣] អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ (ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិនបាន​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន) អាស្រ័យ​អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ១ ខន្ធ២ អាស្រ័យ​ខន្ធ២។ អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ អាស្រ័យ​អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ។ អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌​ក្តី អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌​ក្តី អាស្រ័យ​អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​អនុ​បា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ១ ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ២។
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 637828507494875328
ទៅកាន់ទំព័រ៖