ព្រះត្រៃបិដក ភាគ ៩៦
[១៨៤] អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នអនុបាទានិយធម៌ផង អនុបាទិន្នុបាទានិយធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយផង មហាភូតទាំងឡាយផង។
[១៨៥] អនុបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ផង អនុបាទិន្នុបាទានិយធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយផង មហាភូតទាំងឡាយផង។
[១៨៦] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺ (ខន្ធ៣) អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធ១ ... ក្នុងខណៈនៃបដិសន្ធិ ...។ អាស្រ័យអនុបាទិន្នុបាទានិយធម៌។ អាស្រ័យអនុបាទិន្នអនុបាទានិយធម៌។ ព្រោះអារម្មណប្បច្ច័យ មានបញ្ហា៣។
[១៨៧] អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យអនុបាទិន្នុបាទានិយក្ខន្ធ១ (មហាភូត៣) អាស្រ័យមហាភូត១ ...
ID: 637828507777844626
ទៅកាន់ទំព័រ៖