ព្រះត្រៃបិដក ភាគ ៩៦
ចិត្តសមុដ្ឋានរូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។ ខន្ធ៣ អាស្រ័យអនុបាទិន្នអនុបាទានិយធម៌។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ផង អនុបាទិន្នអនុបាទានិយធម៌ផង ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយផង មហាភូតទាំងឡាយផង។
[១៨៨] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះអនន្តរប្បច្ច័យ ... ព្រោះសមនន្តរប្បច្ច័យ ... ព្រោះសហជាតប្បច្ច័យ អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធ១ ... អាស្រ័យមហាភូត១ ក្នុងខណៈនៃបដិសន្ធិ ... កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ អាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ ... កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។ ខន្ធ៣ អាស្រ័យឧបាទិន្នុបាទានិយធម៌។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យអនុបាទិន្នុបាទានិយក្ខន្ធ១។បេ។ អាស្រ័យមហាភូត១ ...
ID: 637828507979426518
ទៅកាន់ទំព័រ៖