ព្រះត្រៃបិដក ភាគ ៩៦

បច្ចយ​វារៈ


 [២១៨] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ពឹងផ្អែក​នឹង​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ១ វត្ថុ ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ មហាភូត៣ ពឹងផ្អែក​នឹង​មហាភូត១ កដ​ត្តា​រូប ឧបា​ទា​រូប ពឹងផ្អែក​នឹង​មហាភូត​ទាំងឡាយ ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ។ អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ពឹងផ្អែក​នឹង​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ អនុ​បា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ។ អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ពឹងផ្អែក​នឹង​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ។ ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌​ក្តី អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌​ក្តី ពឹងផ្អែក​នឹង​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ១។
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 637828511921757207
ទៅកាន់ទំព័រ៖