ព្រះត្រៃបិដក ភាគ ៩៦

ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។

ចប់ អនុលោម​គណនា។


 [៣១] វិបាក​ធម៌ អាស្រ័យ​វិបាក​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​អហេតុក​វិ​បា​កក្ខន្ធ១ ខន្ធ២ អាស្រ័យ​ខន្ធ២ ខន្ធ៣ អាស្រ័យ​វិ​បា​កក្ខន្ធ១ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ខន្ធ១ អាស្រ័យ​ខន្ធ៣ ខន្ធ២ អាស្រ័យ​ខន្ធ២។ ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​វិបាក​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​អហេតុក​វិ​បា​កក្ខន្ធ​ទាំង​ទ្បាយ កដ​ត្តា​រូប អាស្រ័យ​វិបាក​កក្ខន្ធ​ទាំង​ទ្បាយ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ។ វិបាក​ធម៌​ក្តី ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី​ក្តី អាស្រ័យ​វិបាក​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​អហេតុក​វិ​បា​កក្ខន្ធ១ ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ២ ខន្ធ៣ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​វិ​បា​កក្ខន្ធ១ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ខន្ធ២ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​ខន្ធ២។
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 637828475502285024
ទៅកាន់ទំព័រ៖