ព្រះត្រៃបិដក ភាគ ៩៦

និស្សយ​វារៈ


 [២៣៣] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ អាស្រ័យ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ១ អាស្រ័យ​ខន្ធ៣។ សេចក្តី​បំប្រួញ។ បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី មាន​សេច​ក្តី​ប្រហែលៗគ្នា។

ចប់ និស្សយ​វារៈ។


សំសដ្ឋ​វារៈ


 [២៣៤] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ច្រឡំ​ដោយ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​ដោយ​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ១ ខន្ធ១ ច្រឡំ​ដោយ​ខន្ធ៣ ខន្ធ២ ច្រឡំ​ដោយ​ខន្ធ២ ខន្ធ៣ ច្រឡំ​ដោយ​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ១ ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ ច្រឡំ​ដោយ​ខន្ធ២។ អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ច្រឡំ​ដោយ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​ដោយ​អនុ​បា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ១ ខន្ធ២ ច្រឡំ​ដោយ​ខន្ធ២។
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 637828515184944377
ទៅកាន់ទំព័រ៖