ព្រះត្រៃបិដក ភាគ ៩៦

អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ច្រឡំ​ដោយ​អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​ដោយ​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ១ ខន្ធ២ ច្រឡំ​ដោយ​ខន្ធ២។
 [២៣៥] វារៈ៣ ក្នុង​ហេតុ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ វារៈ២ ក្នុង​អធិបតិ​ប្ប​ច្ច័​យ វារៈ២ ក្នុង​អា​សេវន​ប្ប​ច្ច័​យ វារៈ២ ក្នុង​វិបាក​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ។ បណ្ឌិត​គប្បី​រាប់ ដូចជា​ការរាប់ ក្នុង​កុសល​ត្តិ​កៈ​ដែរ។

ចប់ អនុលោម។


 [២៣៦] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ច្រឡំ​ដោយ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​ដោយ​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ១ ដែល​ជា​អហេតុកៈ ខន្ធ២ ច្រឡំ​ដោយ​ខន្ធ២ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ...។ អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ច្រឡំ​ដោយ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​ដោយ​អនុ​បា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ១ ជា​អហេតុកៈ ខន្ធ២ ច្រឡំ​ដោយ​ខន្ធ២
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 637828515482131856
ទៅកាន់ទំព័រ៖