ព្រះត្រៃបិដក ភាគ ៩៦
សេចក្តីបំប្រួញ
បណ្ឌិតគប្បីរាប់ ដូចជាការរាប់នូវកុសលត្តិកៈ ដែលលោករាប់ហើយ តាមផ្លូវនៃការស្វាធ្យាយដែរ។ ការរាប់ក្នុងឧបាទិន្នត្តិកៈ ដ៏ជ្រាលជ្រៅ និងល្អិតល្អជាងការរាប់នូវកុសលត្តិកៈទៅទៀត បណ្ឌិត កាលមិនវងេ្វង គប្បីធ្វើយ៉ាងនេះ ហើយរាប់ចុះ។
ចប់ អនុលោម។
[៣៩៥] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយអារម្មណប្បច្ច័យ ... ជាបច្ច័យ ដោយសហជាតប្បច្ច័យ ... ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ... ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ... ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ... ជាបច្ច័យ ដោយអាហារប្បច្ច័យ ... ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។
ID: 637828584405419447
ទៅកាន់ទំព័រ៖