ព្រះត្រៃបិដក ភាគ ៩៦
ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ២០ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១៤ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ២៤ ក្នុងនោវិគតប្បច្ច័យ មានវារៈ២៤ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។
[៤២០] ក្នុងនអារម្មណប្បច្ច័យ មានវារៈ២៤ ព្រោះនហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ បណ្ឌិតគប្បីឲ្យពិស្តារ ដូចជាការរាប់នូវបច្ចនីយៈ ក្នុងកុសលត្តិកៈ ដែលលោកឲ្យពិស្តារហើយដែរ។
ចប់ បច្ចនីយៈ។
[៤២១] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះហេតុប្បច្ច័យ ... ក្នុងនអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៤ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៧ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៧ ក្នុងនកម្មប្បច្ច័យ មានវារៈ៧ ក្នុងនវិបាកប្បច្ច័យ មានវារៈ៤ ក្នុងនអាហារប្បច្ច័យ មានវារៈ៧ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ៧ ក្នុងនឈានប្បច្ច័យ មានវារៈ៧ ក្នុងនមគ្គប្បច្ច័យ មានវារៈ៧ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៤ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនោវិគតប្បច្ច័យ មានវារៈ៧។
ID: 637828697203302359
ទៅកាន់ទំព័រ៖