ព្រះត្រៃបិដក ភាគ ៩៦
[៤៣០] អសង្កិលិដ្ឋសង្កិលេសិកធម៌ អាស្រ័យអសង្កិលិដ្ឋសង្កិលេសិកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យអសង្កិលិដ្ឋសង្កិលេសិកក្ខន្ធ១ ដែលជាអហេតុកៈ មហាភូត១ របស់ពួកអសញ្ញសត្វ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ...។ សេចក្តីបំប្រួញ។ បណ្ឌិត គប្បីចែក ដូចជាបទដែលលោកចែកហើយ ក្នុងកុសលត្តិកៈដែរ។ ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៦។ សេចក្តីបំប្រួញ។ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ សហជាតវារៈក្តី បច្ច័យវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិត គប្បីឲ្យពិស្តារចុះ។
បញ្ហាវារៈ
[៤៣១] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយហេតុប្បច្ច័យ ពួកហេតុ ជាសង្កិលិដ្ឋសង្កិលេសិកៈ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយហេតុប្បច្ច័យ។
ID: 637828710676414973
ទៅកាន់ទំព័រ៖