ព្រះត្រៃបិដក ភាគ ៩៦
វារៈនេះ បណ្ឌិតគប្បីឲ្យពិស្តារ ដូចបច្ចនីយានុលោម ក្នុងកុសលត្តិកៈ ដែលលោកឲ្យពិស្តារហើយដែរ។
ចប់ បច្ចនីយានុលោម។
ចប់ បដិច្ចវារៈ។
សហជាតវារៈ
[៧៣] វិបាកធម៌ កើតជាមួយនឹងវិបាកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ កើតជាមួយនឹងវិបាកក្ខន្ធ១ ខន្ធ១ កើតជាមួយនឹងខន្ធ៣ ខន្ធ២ កើតជាមួយនឹងខន្ធ២។ សេចក្តីបំប្រួញ។ ក្នុងហេតុប្បច្ច័យ មានវារៈ១៣។បេ។ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។ ក្នុងនហេតុប្បច្ច័យ មានវារៈ១០។បេ។ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ... ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះនហេតុប្បច្ច័យ ... ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
ចប់ សហជាតវារៈ។
បច្ចយវារៈ
[៧៤] វិបាកធម៌ ពឹងផ្អែកនឹងវិបាកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងវិបាកក្ខន្ធ១ ខន្ធ១ ពឹងផ្អែកនឹងខន្ធ៣ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ ក្នុងខណៈនៃបដិសន្ធិ។
ID: 637828480530107994
ទៅកាន់ទំព័រ៖