ព្រះត្រៃបិដក ភាគ ៩៦
សេចក្តីបំប្រួញ។ ... ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិតគប្បីរាប់ ដូចជាការរាប់នូវបច្ចនីយានុលោម ក្នុងកុសលត្តិកៈដែរ។
ចប់ បច្ចនីយានុលោម។
ចប់ បច្ចយវារៈ។
និស្សយវារៈ
[១០៨] វិបាកធម៌ អាស្រ័យវិបាកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១។
[១០៩] ក្នុងហេតុប្បច្ច័យ មានវារៈ១៧ ក្នុងនហេតុប្បច្ច័យ មានវារៈ១២ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះនហេតុប្បច្ច័យ ក្នុងអវិគតប្បច្ច័យ មានវារៈ១២។
ចប់ និស្សយវារៈ។
ID: 637828485322948206
ទៅកាន់ទំព័រ៖