ព្រះត្រៃបិដក ភាគ ៩៦
គឺវិបាកធម្មធម្មក្ខន្ធ១ក្តី វត្ថុក្តី។ វិបាកធម្មធម៌ក្តី នេវវិបាកនវិបាកធម្មធម៌ក្តី ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយនិស្សយប្បច្ច័យ គឺពួកវិបាកធម្មធម្មក្ខន្ធក្តី ពួកមហាភូតក្តី (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប។ បញ្ហា១៣។
[១៣៩] វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយឧបនិស្សយប្បច្ច័យ គឺបានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺកាយិកសុខ ជាបច្ច័យនៃកាយិកសុខ កាយិកទុក្ខ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ កាយិកទុក្ខ ជាបច្ច័យនៃកាយិកសុខ កាយិកទុក្ខ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ ផលសមាបត្តិ ជាបច្ច័យ នៃកាយិកសុខ ដោយឧបនិស្សយប្បច្ច័យ។ វិបាកធម៌ (ជាបច្ច័យ) នៃវិបាកធម្មធម៌ ដោយឧបនិស្សយប្បច្ច័យ គឺបានដល់អារម្មណូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យកាយិកសុខ ហើយឲ្យទាន សមាទានសីល។បេ។ បំបែកសង្ឃ អាស្រ័យកាយិកទុក្ខ ហើយឲ្យទាន សមាទានសីល។បេ។
ID: 637828500516611721
ទៅកាន់ទំព័រ៖