ព្រះត្រៃបិដក ភាគ ៩៦

ឧបា​ទិន្ន​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [១៨១] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ (ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា ជាដើម​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន) អាស្រ័យ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ១ ខន្ធ២ អាស្រ័យ​ខន្ធ២ ខន្ធ៣ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ១ ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​ខន្ធ២ វត្ថុ អាស្រ័យ​ខន្ធ​ទាំងឡាយ ខន្ធ​ទាំងឡាយ អាស្រ័យ​វត្ថុ មហាភូត៣ អាស្រ័យ​មហាភូត១ ដែល​ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ មហាភូត២ អាស្រ័យ​មហាភូត២ កដ​ត្តា​រូប ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ។ អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ (ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិនបាន​កាន់​យក​ហើយ តែ​ជា​ប្រយោជន៌​ដល់​ឧបាទាន) អាស្រ័យ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ។ ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌​ក្តី អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌​ក្តី អាស្រ័យ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ១ ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ២។
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 637828507260159623
ទៅកាន់ទំព័រ៖