ព្រះត្រៃបិដក ភាគ ៩៧
គឺខន្ធ៣ក្តី វិតក្កៈក្តី អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី វិតក្កៈក្តី អាស្រ័យខន្ធ២ផង វត្ថុផង កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង មហាភូតទាំងឡាយផង។
[១២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវិតក្កៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ខន្ធ២ អាស្រ័យខន្ធ២ផង វិចារៈផង ខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វិចារៈផង ខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វត្ថុផង។
ID: 637828724820191620
ទៅកាន់ទំព័រ៖