ព្រះត្រៃបិដក ភាគ ៩៧
ចេញអំពីផល ធ្វើផលឲ្យជាទីគោរព ហើយពិចារណា វិតក្កៈ ធ្វើផលនោះឲ្យជាទីគោរព ទើបកើតឡើង (បុគ្គល) ធ្វើខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ វិតក្កៈ ធ្វើខន្ធនោះឲ្យជាទីគោរព ទើបកើតឡើង។ ឯសហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈ ដោយអធិបតិប្បច្ច័យ។
[១៥៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យ នៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយអធិបតិប្បច្ច័យ។
[១៥៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង ចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអធិបតិប្បច្ច័យ។
ID: 637828791416178044
ទៅកាន់ទំព័រ៖