ព្រះត្រៃបិដក ភាគ ៩៧
[១៥៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈផង ចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអធិបតិប្បច្ច័យ។
[១៥៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺ (បុគ្គល) ឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ធ្វើកុសលនោះ ឲ្យជាទីគោរព ហើយពិចារណា ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ធ្វើនូវកុសលនោះឲ្យជាទីគោរព ទើបកើតឡើង (បុគ្គល) ធ្វើកុសលទាំងឡាយ ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ឲ្យជាទីគោរព ហើយពិចារណា ចេញអំពីឈាន ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… អំពីមគ្គ…
ID: 637828791631887247
ទៅកាន់ទំព័រ៖