ព្រះត្រៃបិដក ភាគ ៩៧

អំពី​ផល​… ធ្វើ​ផល​ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ខន្ធ​ទាំងឡាយ​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី វិតក្កៈ​ក្តី ធ្វើ​ផល​នោះ​ឲ្យ​ជាទី​គោរព ទើប​កើតឡើង (បុគ្គល) ធ្វើ​ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី វិតក្កៈ​ក្តី ធ្វើ​ខន្ធ​នោះ​ឲ្យ​ជាទី​គោរព ទើប​កើតឡើង។ ឯសហជាតា​ធិប​តិ គឺ (ធម៌) ជា​អធិបតិ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ នៃ​សម្បយុត្ត​កក្ខន្ធ​ទាំងឡាយ​ផង វិតក្កៈ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [១៥៧] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ គឺ (ធម៌) ជា​អធិបតិ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ នៃ​សម្បយុត្ត​កក្ខន្ធ​ទាំងឡាយ​ផង វិតក្កៈ​ផង ចិត្តសមុដ្ឋាន​រូប​ទាំងឡាយ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 637828791842844301
ទៅកាន់ទំព័រ៖