ព្រះត្រៃបិដក ភាគ ៩៧

 [១៥៨] ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ (បុគ្គល) ចេញ​ហើយ​អំពី​ឈាន ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​… អំពី​មគ្គ​… អំពី​ផល ធ្វើ​ផល​ឲ្យ​ជាទី​គោរព ហើយ​ពិចារណា វិតក្កៈ​ធ្វើ​ផល​នោះ ឲ្យ​ជាទី​គោរព ទើប​កើតឡើង (បុគ្គល) ធ្វើ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិតក្កៈ​ផង ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ វិតក្កៈ ធ្វើ​នូវ​ខន្ធ​នោះ​ឲ្យ​ជាទី​គោរព ទើប​កើតឡើង។ ឯសហជាតា​ធិប​តិ គឺ (ធម៌) ជា​អធិបតិ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជា​បច្ច័យ នៃ​សម្បយុត្ត​កក្ខន្ធ​ទាំងឡាយ ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [១៥៩] ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ (បុគ្គល) ចេញ​ហើយ​អំពី​ឈាន ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ អំពី​មគ្គ​… អំពី​ផល​… ធ្វើ​ផល​ឲ្យ​ជាទី​គោរព ហើយ​ពិចារណា
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 637828792083856706
ទៅកាន់ទំព័រ៖