ព្រះត្រៃបិដក ភាគ ៩៧
ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ធ្វើផលនោះ ឲ្យជាទីគោរព ទើបកើតឡើង (បុគ្គល) ធ្វើខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើខន្ធនោះឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។
[១៦០] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺ (ធម៌) ជាអធិបតិ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃវិចារៈផង ចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអធិបតិប្បច្ច័យ។
[១៦១] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺ (ធម៌) ជាអធិបតិ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង វិចារៈផង ចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអធិបតិប្បច្ច័យ។
[១៦២] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ
ID: 637828792350720658
ទៅកាន់ទំព័រ៖