ព្រះត្រៃបិដក ភាគ ៩៧

គឺ (បុគ្គល) ចេញ​ហើយ​អំពី​ឈាន ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ អំពី​មគ្គ​… អំពី​ផល​… ធ្វើ​ផល​ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី វិតក្កៈ​ក្តី ធ្វើ​នូវ​ផល​នោះ ឲ្យ​ជាទី​គោរព ទើប​កើតឡើង (បុគ្គល) ធ្វើ​ខន្ធ​ទាំងឡាយ​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិតក្កៈ​ផង ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី វិតក្កៈ​ក្តី ធ្វើ​ខន្ធ​នោះ​ឲ្យ​ជាទី​គោរព ទើប​កើតឡើង។
 [១៦៣] ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ព្រះនិព្វាន ជា​បច្ច័យ​នៃ​មគ្គ និង​ផល ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង វិចារៈ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ឯសហជាតា​ធិប​តិ គឺ (ធម៌) ជា​អធិបតិ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​បច្ច័យ នៃ​សម្បយុត្ត​កក្ខន្ធ​ទាំងឡាយ​ផង ចិត្តសមុដ្ឋាន​រូប​ទាំងឡាយ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [១៦៤] ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​ព្រះ​អរិយបុគ្គល​ទាំងឡាយ ចេញ​ហើយ​អំពី​ឈាន ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​… អំពី​មគ្គ …
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 637828792638673277
ទៅកាន់ទំព័រ៖