ព្រះត្រៃបិដក ភាគ ៩៧
ចេញហើយអំពីផល ធ្វើផលឲ្យជាទីគោរព ហើយពិចារណា ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ធ្វើនូវផលនោះ ឲ្យជាទីគោរព ទើបកើតឡើង ព្រះអរិយបុគ្គលទាំងឡាយ ធ្វើព្រះនិព្វានឲ្យជាទីគោរព ហើយពិចារណា ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ និងវោទានៈ នៃមគ្គ និងផល ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអធិបតិប្បច្ច័យ (បុគ្គល) ធ្វើចក្ខុឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើចក្ខុនោះឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង ធ្វើនូវសោតៈ… ឃានៈ ជិវ្ហា កាយ ពួករូប ពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ វត្ថុ… នូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើខន្ធនោះឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។
[១៦៥] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺអរិយបុគ្គលទាំងឡាយ ចេញហើយអំពីឈាន ដែលមិនមានវិតក្កៈ មិនមានវិចារៈ… អំពីមគ្គ… អំពីផល… ធ្វើផលឲ្យជាទីគោរព ហើយពិចារណា វិតក្កៈ ធ្វើផលនោះឲ្យជាទីគោរព ទើបកើតឡើង ព្រោះអរិយបុគ្គលទាំងឡាយ ធ្វើព្រះនិព្វានឲ្យជាទីគោរព
ID: 637828792867682719
ទៅកាន់ទំព័រ៖