ព្រះត្រៃបិដក ភាគ ៩៧
ហើយពិចារណា ព្រះនិព្វាន ជាបច្ច័យនៃមគ្គ និងផល ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ដោយអធិបតិប្បច្ច័យ (បុគ្គល) ធ្វើនូវចក្ខុ… វត្ថុ… នូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ វិតក្កៈ ធ្វើខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង។
[១៦៦] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺព្រះនិព្វាន ជាបច្ច័យនៃមគ្គ និងផល ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអធិបតិប្បច្ច័យ។
[១៦៧] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺព្រះអរិយបុគ្គលទាំងឡាយ ចេញហើយអំពីឈាន ដែលមិនមានវិតក្កៈ មិនមានវិចារៈ… អំពីមគ្គ… អំពីផល ធ្វើផលឲ្យជាទីគោរព ហើយពិចារណា ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ធ្វើផលនោះ ឲ្យជាទីគោរព ទើបកើតឡើង ព្រះអរិយបុគ្គលទាំងឡាយ ធ្វើព្រះនិព្វាន ឲ្យជាទីគោរព ហើយពិចារណា ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ
ID: 637828793095338303
ទៅកាន់ទំព័រ៖