ព្រះត្រៃបិដក ភាគ ៩៧
វោទានៈ និងវិតក្កៈផង មគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ និងវិតក្កៈផង ផលដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ និងវិតក្កៈផង ដោយអធិបតិប្បច្ច័យ ធ្វើចក្ខុឲ្យជាទីគោរព។ សេចក្តីបំប្រួញ។ (បុគ្គលធ្វើ) នូវវត្ថុ… នូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ធ្វើខន្ធនោះឲ្យជាទីគោរព ទើបកើតឡើង។
[១៦៨] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ធ្វើខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ឲ្យជាទីគោរព ទើបកើតឡើង។
[១៦៩] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺវិតក្កៈ ធ្វើខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ឲ្យជាទីគោរព ទើបកើតឡើង។
ID: 637828793341385923
ទៅកាន់ទំព័រ៖