ព្រះត្រៃបិដក ភាគ ៩៧
ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង មហាភូតទាំងឡាយផង ចិត្តសមុដ្ឋានរូប អាស្រ័យវិតក្កៈផង មហាភូតទាំងឡាយផង កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យខន្ធ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង មហាភូតទាំងឡាយផង ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យវិតក្កៈផង មហាភូតទាំងឡាយផង ក្នុងខណៈនៃបដិសន្ធិ វិចារៈ អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ។
[១៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវិតក្កៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យវិតក្កៈផង មហាភូតទាំងឡាយផង។
ID: 637828725021815827
ទៅកាន់ទំព័រ៖