ព្រះត្រៃបិដក ភាគ ៩៧

 [១៧៥] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំង​ឡា​យមុនៗ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​វិ​តក្កៈ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ ចុតិ​ចិត្ត ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ (ជា​បច្ច័យ) នៃ​ឧប​បត្តិ​ចិត្ត ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិតក្កៈ​ផង បរិកម្ម​នៃ​ឈាន ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ (ជា​បច្ច័យ) នៃ​ឈាន ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ គោត្រភូ (ជា​បច្ច័យ) នៃ​មគ្គ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ វោ​ទានៈ (ជា​បច្ច័យ) នៃ​មគ្គ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ អនុលោម (ជា​បច្ច័យ) នៃ​ផល​សមាបត្តិ​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិតក្កៈ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [១៧៦] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ អា​វជ្ជ​នៈ ជា​បច្ច័យ​នៃ​វិញ្ញាណ៥ ដោយ​អនន្តរ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 637828794171643389
ទៅកាន់ទំព័រ៖