ព្រះត្រៃបិដក ភាគ ៩៧
វិតក្កៈផង ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូផង វិតក្កៈផង អនុលោម (ជាបច្ច័យ) នៃវោទានៈផង វិតក្កៈផង គោត្រភូ (ជាបច្ច័យ) នៃមគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង វោទានៈ (ជាបច្ច័យ) នៃមគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង មគ្គដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃផលដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ផល ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ (ជាបច្ច័យ) នៃផល ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង អនុលោម ជាបច្ច័យនៃផលសមាបត្តិ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ។
[១៧៩] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ គឺវិតក្កៈមុនៗ ជាបច្ច័យនៃវិតក្កៈក្រោយៗ ដោយអនន្តរប្បច្ច័យ ខន្ធទាំងឡាយមុនៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ មគ្គ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ (ជាបច្ច័យ) នៃផល ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ផល ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃផល ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ។
ID: 637828794899903735
ទៅកាន់ទំព័រ៖