ព្រះត្រៃបិដក ភាគ ៩៧
[១៨០] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ គឺវិតក្កៈមុនៗ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ ចុតិចិត្ត ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃឧបបត្តិចិត្ត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ ភវង្គៈ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃអាវជ្ជនៈ ដោយអនន្តរប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃវុដ្ឋានៈ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ។
[១៨១] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃវិចារៈក្រោយៗ ដោយអនន្តរប្បច្ច័យ ចុតិចិត្តដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃឧបបត្តិចិត្ត ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃវុដ្ឋានៈ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ។បេ។
ID: 637828795147189520
ទៅកាន់ទំព័រ៖