ព្រះត្រៃបិដក ភាគ ៩៧
[១៨២] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ មគ្គ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ (ជាបច្ច័យ) នៃផលដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ផលដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃផល ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ។
[១៨៣] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអនន្តរប្បច្ច័យ គឺវិតក្កៈមុនៗ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ ចុតិចិត្ត ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃឧបបត្តិចិត្ត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ
ID: 637828795381074485
ទៅកាន់ទំព័រ៖