ព្រះត្រៃបិដក ភាគ ៩៧

ភវ​ង្គៈ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជា​បច្ច័យ​នៃ​អា​វជ្ជ​នៈ​ផង វិតក្កៈ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ ពួក​ខន្ធ​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង វិតក្កៈ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [១៨៤] ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​វិ​ចា​រៈ​មុនៗ ជា​បច្ច័យ​នៃ​វិ​ចា​រៈ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។បេ។ ពួក​ខន្ធ​មុនៗ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ មគ្គ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ (ជា​បច្ច័យ) នៃ​ផល ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ផល​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​បច្ច័យ​នៃ​ផល ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ នេវ​សញ្ញា​នា​សញ្ញា​យតនៈ (របស់​បុគ្គល) កាល​ចេញ​អំពី​និរោធ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង វិចារៈ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 637828795587257867
ទៅកាន់ទំព័រ៖