ព្រះត្រៃបិដក ភាគ ៩៧
[១៨៥] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ គឺចុតិចិត្តដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃឧបបត្តិចិត្ត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ ភវង្គៈដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃអាវជ្ជនៈ ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃវុដ្ឋានៈ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ។
[១៨៦] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ គឺវិចារៈមុនៗ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ ចុតិចិត្ត ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃឧបបត្តិចិត្ត ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃវុដ្ឋានៈ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ
ID: 637828795825658786
ទៅកាន់ទំព័រ៖