ព្រះត្រៃបិដក ភាគ ៩៧
នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ។
[១៨៧] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃឧបបត្តិចិត្ត ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃវុដ្ឋានៈ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ។
[១៨៨] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអនន្តរប្បច្ច័យ គឺចុតិចិត្តដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃឧបបត្តិចិត្ត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង
ID: 637828796063904042
ទៅកាន់ទំព័រ៖