ព្រះត្រៃបិដក ភាគ ៩៧
[១៩០] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ មគ្គដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃផល ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ ផលដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃផល ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ។
[១៩១] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃវិចារៈក្រោយៗ ដោយអនន្តរប្បច្ច័យ ចុតិចិត្តដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃឧបបត្តិចិត្ត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃវុដ្ឋានៈ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអនន្តរប្បច្ច័យ។
ID: 637828796496102288
ទៅកាន់ទំព័រ៖