ព្រះត្រៃបិដក ភាគ ៩៧
[១៩២] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ មគ្គ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃផល ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ គឺផលដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យ នៃផលដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ។
[១៩៣] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃឧបបត្តិចិត្ត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ ភវង្គៈ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យ
ID: 637828796710646676
ទៅកាន់ទំព័រ៖