ព្រះត្រៃបិដក ភាគ ៩៧

នៃ​អា​វជ្ជ​នៈ​ផង វិតក្កៈ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ ពួក​ខន្ធ​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី វិចារៈ​ក្តី ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង វិតក្កៈ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [១៩៤] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី វិតក្កៈ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ អនុលោម​ក្តី វិតក្កៈ​ក្តី (ជា​បច្ច័យ) នៃ​គោត្រភូ អនុលោម​ក្តី វិតក្កៈ​ក្តី (ជា​បច្ច័យ) នៃ​វោ​ទានៈ គោត្រភូ​ក្តី វិតក្កៈ​ក្តី (ជា​បច្ច័យ) នៃ​មគ្គ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ វោ​ទានៈ​ក្តី វិតក្កៈ​ក្តី (ជា​បច្ច័យ) នៃ​មគ្គ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ។បេ។ មគ្គ​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី វិតក្កៈ​ក្តី ជា​បច្ច័យ​នៃ​ផល ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ផល​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី វិតក្កៈ​ក្តី ជា​បច្ច័យ​នៃ​ផល ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ អនុលោម​ក្តី វិតក្កៈ​ក្តី ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 637828796911359598
ទៅកាន់ទំព័រ៖