ព្រះត្រៃបិដក ភាគ ៩៧
[១៩៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃវិតក្កៈក្រោយៗ ដោយអនន្តរប្បច្ច័យ ចុតិចិត្ត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃឧបបត្តិចិត្ត ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃវុដ្ឋានៈ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ បរិកម្មនៃឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ គោត្រភូក្តី វិតក្កៈក្តី (ជាបច្ច័យ) នៃមគ្គ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ វោទានៈក្តី វិតក្កៈក្តី (ជាបច្ច័យ) នៃមគ្គ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អនុលោមក្តី វិតក្កៈក្តី ជាបច្ច័យនៃផលសមាបត្តិ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ។
ID: 637828797102933742
ទៅកាន់ទំព័រ៖