ព្រះត្រៃបិដក ភាគ ៩៧
[១៩៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអនន្តរប្បច្ច័យ គឺអាវជ្ជនៈក្តី វិតក្កៈក្តី ជាបច្ច័យនៃបញ្ចវិញ្ញាណ ដោយអនន្តរប្បច្ច័យ ចុតិចិត្ត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃឧបបត្តិចិត្ត ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃវុដ្ឋានៈ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ បរិកម្មនៃទុតិយជ្ឈានក្តី វិតក្កៈក្តី ជាបច្ច័យនៃទុតិយជ្ឈានផង វិចារៈផង ដោយអនន្តរប្បច្ច័យ បរិកម្មនៃតតិយជ្ឈានក្តី វិតក្កៈក្តី បរិកម្មនៃចតុត្ថជ្ឈានក្តី វិតក្កៈក្តី បរិកម្មនៃអាកាសានញ្ចាយតនៈក្តី វិតក្កៈក្តី បរិកម្មនៃវិញ្ញាណញ្ចាយតនៈក្តី វិតក្កៈក្តី បរិកម្មនៃអាកិញ្ចញ្ញាយតនៈក្តី វិតក្កៈក្តី បរិកម្មនៃនេវសញ្ញានាសញ្ញាយតនៈក្តី
ID: 637828797297951114
ទៅកាន់ទំព័រ៖