ព្រះត្រៃបិដក ភាគ ៩៧
វិតក្កៈក្តី បរិកម្មនៃទិព្វចក្ខុក្តី វិតក្កៈក្តី បរិកម្មនៃទិព្វសោតធាតុក្តី វិតក្កៈក្តី បរិកម្មនៃឥទ្ធិវិធញ្ញាណក្តី វិតក្កៈក្តី បរិកម្មនៃចេតោបរិយញ្ញាណក្តី វិតក្កៈក្តី នៃបុព្វេនិវាសានុស្សតិញ្ញាណ។បេ។ នៃយថាកម្មុបគញ្ញាណ។បេ។ បរិកម្មនៃអនាគតំសញ្ញាណក្តី វិតក្កៈក្តី គោត្រភូក្តី វិតក្កៈក្តី ជាបច្ច័យនៃមគ្គ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង វោទានៈក្តី វិតក្កៈក្តី ជាបច្ច័យនៃមគ្គ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង អនុលោមក្តី វិតក្កៈក្តី ជាបច្ច័យនៃផលសមាបត្តិ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ។
[១៩៧] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃឧបបត្តិចិត្តដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃវុដ្ឋានៈដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង
ID: 637828797503359736
ទៅកាន់ទំព័រ៖