ព្រះត្រៃបិដក ភាគ ៩៧

ដោយ​អនន្តរ​ប្ប​ច្ច័​យ បរិកម្ម​នៃ​ឈាន ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី វិតក្កៈ​ក្តី ជា​បច្ច័យ​នៃ​ឈាន ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិចារៈ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ គោត្រភូ​ក្តី វិតក្កៈ​ក្តី ជា​បច្ច័យ​នៃ​មគ្គ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិចារៈ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ វោ​ទានៈ​ក្តី វិតក្កៈ​ក្តី ជា​បច្ច័យ​នៃ​មគ្គ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិចារៈ​ផង អនុលោម​ក្តី វិតក្កៈ​ក្តី ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិចារៈ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [១៩៨] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី វិតក្កៈ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង វិតក្កៈ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ អនុលោម​ក្តី វិតក្កៈ​ក្តី ជា​បច្ច័យ​នៃ​គោត្រភូ និង​វិតក្កៈ អនុលោម​ក្តី វិតក្កៈ​ក្តី (ជា​បច្ច័យ) នៃ​វោ​ទានៈ និង​វិតក្កៈ គោត្រភូ​ក្តី វិតក្កៈ​ក្តី ជា​បច្ច័យ​នៃ​មគ្គ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង វិតក្កៈ​ផង
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 637828797718826746
ទៅកាន់ទំព័រ៖