ព្រះត្រៃបិដក ភាគ ៩៧
វោទានៈក្តី វិតក្កៈក្តី ជាបច្ច័យនៃមគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ មគ្គដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃផល ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ផលដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃផលដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង អនុលោមក្តី វិតក្កៈក្តី ជាបច្ច័យនៃផលសមាបត្តិ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ។
[១៩៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយដោយវិចារៈ ដោយសមនន្តរប្បច្ច័យ។ អនន្តរប្បច្ច័យក្តី សមនន្តរប្បច្ច័យក្តី មានសេចក្តីដូចគ្នា។
[២០០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយសហជាតប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃខន្ធ៣ ដោយសហជាតប្បច្ច័យ ខន្ធ៣ ជាបច្ច័យនៃខន្ធ១ ដោយសហជាតប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ ដោយសហជាតប្បច្ច័យ ខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ (ជាបច្ច័យ) នៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ (ជាបច្ច័យ) នៃខន្ធ២…។
ID: 637828797962885643
ទៅកាន់ទំព័រ៖