ព្រះត្រៃបិដក ភាគ ៩៧
[២០១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយសហជាតប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈ ដោយសហជាតប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[២០២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយសហជាតប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ នៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ…។
[២០៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយសហជាតប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ សេចក្តីបំប្រួញ។
ID: 637828798210861691
ទៅកាន់ទំព័រ៖