ព្រះត្រៃបិដក ភាគ ៩៧
[២០៧] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយសហជាតប្បច្ច័យ គឺខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃខន្ធ៣ ដោយសហជាតប្បច្ច័យ ខន្ធ២ (ជាបច្ច័យនៃខន្ធ២) ក្នុងខណៈនៃបដិសន្ធិ…។
[២០៨] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយសហជាតប្បច្ច័យ គឺវិតក្កៈ ជាបច្ច័យ នៃពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយសហជាតប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[២០៩] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយសហជាតប្បច្ច័យ គឺពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃវិចារៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ វិតក្កៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
ID: 637828798730489492
ទៅកាន់ទំព័រ៖