ព្រះត្រៃបិដក ភាគ ៩៧
ជាបច្ច័យនៃខន្ធ២ផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ វិចារៈ (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប ខន្ធ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃខន្ធ៣ផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ (ជាបច្ច័យ) នៃខន្ធ២ផង ពួកកដត្តារូបផង វិចារៈ (ជាបច្ច័យ) នៃពួកកដត្តារូប ពួកខន្ធ (ជាបច្ច័យ) នៃវត្ថុ វត្ថុ (ជាបច្ច័យ) នៃពួកខន្ធ វិចារៈ (ជាបច្ច័យ) នៃវត្ថុ វត្ថុ (ជាបច្ច័យ) នៃវិចារៈ មហាភូត១ (ជាបច្ច័យ) នៃមហាភូត៣ ពួកមហាភូត នៃពួកចិត្តសមុដ្ឋានរូប ពួកកដត្តារូប ពួកឧបាទារូប ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត១… របស់ពួកអសញ្ញសត្វ… ពួកមហាភូត ជាបច្ច័យនៃពួកកដត្តារូប និងពួកឧបាទារូប ដោយសហជាតប្បច្ច័យ។
[២១៣] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយសហជាតប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយសហជាតប្បច្ច័យ។
ID: 637828799174566130
ទៅកាន់ទំព័រ៖