ព្រះត្រៃបិដក ភាគ ៩៧

 [២១៤] ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​វិចារៈ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ដោយ​សហជាត​ប្ប​ច្ច័​យ វិចារៈ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​សហជាត​ប្ប​ច្ច័​យ វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​សហជាត​ប្ប​ច្ច័​យ វត្ថុ ជា​បច្ច័យ​នៃ​វិតក្កៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​សហជាត​ប្ប​ច្ច័​យ។
 [២១៥] ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​បច្ច័យ​នៃ​ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​វិចារៈ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​សហជាត​ប្ប​ច្ច័​យ វិចារៈ (ជា​បច្ច័យ) នៃ​ពួក​ខន្ធ​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ពួក​កដ​ត្តា​រូប​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិចារៈ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​សហជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 637828799375969015
ទៅកាន់ទំព័រ៖