ព្រះត្រៃបិដក ភាគ ៩៧

 [២១៦] ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​បច្ច័យ​នៃ​ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង វិតក្កៈ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​សហជាត​ប្ប​ច្ច័​យ។
 [២១៧] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​សហជាត​ប្ប​ច្ច័​យ ខន្ធ២ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ២ ដោយ​សហជាត​ប្ប​ច្ច័​យ។
 [២១៨] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​វិតក្កៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​សហជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 637828799647702983
ទៅកាន់ទំព័រ៖