ព្រះត្រៃបិដក ភាគ ៩៧
[២១៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយសហជាតប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ ពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ពួកមហាភូតក្តី (ជាបច្ច័យ) នៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ។
[២២០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយសហជាតប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វត្ថុក្តី (ជាបច្ច័យ) នៃខន្ធ៣ផង វិតក្កៈផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ផង វិតក្កៈផង ដោយសហជាតប្បច្ច័យ។
[២២១] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយសហជាតប្បច្ច័យ គឺវិតក្កៈក្តី វត្ថុក្តី ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយសហជាតប្បច្ច័យ។
ID: 637828799898512004
ទៅកាន់ទំព័រ៖